ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងអនុម័តច្បាប់ប្រើប្រាស់គ្រាប់បែកបរមាណូ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយនៅថ្ងៃទី៩ខែកញ្ញាថា ប្រទេសនេះបានអនុម័តច្បាប់ វាយប្រហារដោយអាវុធបរមាណូ ហើយប្រកាសថាកូរ៉េខាងជើងគឺជាប្រទេសមហាអំណាចបរមាណូមិនអាចកែប្រែបាន។
សារព័ត៌មានជាតិកូរ៉េខាងជើង បានឱ្យដឹងថា «ប្រសិនបើទីបញ្ជាការគ្រប់គ្រងអាវុធបរមាណូរបស់កូរ៉េខាងជើងរងការវាយប្រហារនោះ ប្រទេសនេះនឹងបើកការវាយបកវិញភ្លាមៗដោយអាវុធបរមាណូ»។
អាមេរិកនិងកូរ៉េខាងត្បូងក៏ដូចជាប្រទេសសម្ព័ន្ធមិត្តកំពុងតែស្វែងរកការបង្កើនការដាក់គំនាបទៅលើកូរ៉េខាងជើងចំពោះការសាកល្បងកាំជ្រួចមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ មកទល់ពេលនេះ ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងមិនមានតម្លៃទៀតឡើយ។
នៅពេលថ្មីៗនេះ កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាទ្រង់ទ្រាយធំក្រោយរយៈពេល៤ឆ្នាំបានផ្អាក ។ សមយុទ្ធនោះបង្កក្តីបារម្ភយ៉ាងខ្លាំងដល់កូរ៉េខាងជើង ដោយប្រទេសនេះបានចោទប្រកាន់សកម្មភាពទាំងនោះ គឺជាការប៉ុនប៉ង់ឈ្លានពានទឹកដីកូរ៉េខាងជើង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ KCNA


ចែករំលែក៖