ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រកាសផ្លូវការពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

កូរ៉េខាងជើងបានសម្រេចដំណើរការចាក់វ៉ាក់សាំងបង្កា៛កូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ តទៅ ដោយបារម្ភពីការថយចុះនៃអង្គបដិប្រាណ ក្នុងរដូវរងាខាងមុខ។
សារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើង នៅថ្ងៃទី៩ខែកញ្ញា បានផ្សាយថា ប្រទេសនេះនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅរដូវរងាខាងមុខ។
តាមការប្រកាសនៅក្នុងកិច្ចប្រជុំសភានៅរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃទី៨ខែកញ្ញា ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងថា «ខ្ញុំបានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីការពារសុខភាពរបស់ពលរដ្ឋ ។
កូរ៉េខាងជើងបានប្រកាសពីករណីឆ្លងកូវីដ-១៩ នៅខែឧសភាឆ្នាំ ២០២២ ហើយមកដល់ដើមខែសីហា ប្រទេសនេះបានប្រកាសទទួលបានជោគជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ នៅក្នុងការប្រកាសពីជ័យជម្នះនេះ មេដឹកនាំគីម ជុងអុ៊នបញ្ជាក់ថា ប្រទេសនេះមិនទាន់បានចាក់វ៉ាក់សាំងមួយដូសណាឡើយ។ នៅពេលនេះកូរ៉េខាងជើងបានប្រកាសពីការចាក់វ៉ាក់សាំង ប៉ុន្តែមិនដឹងថា វ៉ាក់សាំងទិញមកពីប្រទេសណាឡើយ៕

ដោយ៖ ធីរីណា(រូបថត៖ TTXVN )


ចែករំលែក៖