ខេត្តពោធិ៍សាត់ ៖ នារីម្នាក់ ដែលលេង TikTok យកដៃទះតែកន្លែង(កេរ្តិ៍ម៉ែចែកអោយ) ជាញឹកញយ អសីលធម៌ពេក ត្រូវសមត្ថកិច្ចនគរបាល ហៅមក អប់រំណែនាំ ខណៈធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរកិត្តិយស សេចក្តីថ្លៃថ្នូរ របស់នារីខ្មែរ ដើម្បីតែការភ្លើតភ្លើន សប្បាយ អត់ឱ្យតំលៃខ្លួនឯងជាស្ត្រីសោះនោះ ហើយចូលចិត្តបង្កើតចរិកអាសអាភាស។
សូមបញ្ជាក់ថា, បើយោងតាមកិច្ចសន្យា ធ្វើចំពោះមុខសមត្ថកិច្ច នារីរូបនេះមាន ឈ្មោះ ជុក ម៉ារីយុំ ហៅ លីតា អាយុ១៩ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នករត់តុ ។
នៅក្នុងកិច្ចសន្យា នារីរូបនេះបានសរសេរថា,
ទី១-ចាប់ពីធ្វើកិច្ចសន្យានេះតទៅ នាងខ្ញុំឈប់បង្ហោះរូបអាសអាភាស ទៅលើបណ្តាញសង្គម តិក តុក និងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ តិក តុក ម៉ាក់ តា ដែលបានបង្ហោះរួចមក ខ្ញុំនិងលុបចោលនូវរូប អាសអាភាសទាំងអស់ ដែលបានបង្ហោះរួចមក ។
ទី២-ពេលធ្វើកិច្ចសន្យានេះរួច និងត្រឡប់ទៅកន្លែងធ្វើការវិញ នាងខ្ញុំឈប់ធ្វើអំពើណា ដែលសង្គម ស្អប់ខ្ពើម ទៀតហើយ និងឈប់ស្លៀកលិចលើ លិចក្រោម ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យា នោះទេ នាងខ្ញុំនិងទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
សូមបញ្ជាក់ថា, មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមលេងតាមបណ្ដាញសង្គម tik tok និងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ហៅនារីខាងលើនេះមកធ្វើការអប់រំ ដើម្បីរក្សានូវក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសនារីខ្មែរ៕
ដោយ ៖ សុខ ខេមរា