ព័ត៌មានទាន់ហេតុការណ៍៖

ទេីបទិញម៉ូតូបាន៣ថ្ងៃចតទុកមុខបន្ទប់មួយភ្លែតលោកចោរលួចយកទៅបាត់

ចែករំលែក៖

   ភ្នំពេញ​៖​ បុរសម្នាក់រត់ត្រហេបត្រហបមកប៉ុស្តិ៍នគរបាលចោមចៅទី៣សុំការជួយអន្តរាគមន៍ទាំងព្រឹកបន្ទាប់ពីជនសង្ស័យលួចយកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០​របស់គាត់ដែលទេីបនឹងទិញបាន៣ថ្ងៃទៅបាត់។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅមុខបន្ទប់ជួលជនរងគ្រោះ​ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ 

     ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រី​ម​ មិនទាន់ចាំស្លាកលេខ​  ស៊េរីឆ្នាំ២០២០ ដែលទេីបនឹងទិញបាន៣ថ្ងៃ។ 

    តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈរូបគាត់ទេីបតែជិះម៉ូតូមកពីរកការងារធ្វេី ហេីយបានទុកម៉ូតូខាងមុខបន្ទប់ជួលដោយចាក់សោ.កត្រឹមត្រូវ រួចចូលទៅក្នុងបន្ទប់មួយភ្លែត។ បន្ទាប់មកស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូភ្លាមនោះរូបគាត់ក៏ស្ទុះមកមេីលឃេីញជនសង្ស័យជិះចេញទៅបាត់ទោះខំស្រែកយ៉ាងណាក៏គ្មានអ្នកជួយដែរ។ 

   ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖