ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដេីរឆ្លងផ្លូវត្រូវរ៉ឺម៉កដឹកដែកបុករបួសបាក់ដៃម្ខាង

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានរងរបួសបាក់ដៃម្ខាងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១​ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីដេីរឆ្លងផ្លូវត្រូវរ៉ឺម៉កដឹកដែកបេីកបុកពេញទំហឹងកាលពីវេលា១និង៣០នាទីរសៀលថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះឈ្មោះ យ៉ាន យ៉ា អាយុ៦៣ឆ្នាំ មុខរបរមើលថែកូនឲ្យគេ ស្នាក់នៅផ្ទះជួល ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រងរបួសបាក់ដៃឆ្វេង សន្លប់វង្វេងបាត់ស្មារតី ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​មុនពេលកេីតហេតុ​ គេបានឃេីញស្ត្រីរងគ្រោះដេីរថ្មេីរជេីងឆ្លងផ្លូវពីកេីតទៅលិចភ្លាមនោះស្រាប់តែមានរ៉ឺម៉កដឹកដែកបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ដៃម្ខាង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បានជួយសង្គ្រោះបឋមរួចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ 

ដោយឃេីញស្ថានភាពជនរងគ្រោះមានភាពក្រខ្សត់ដែរទេីបមានបងប្អូនប្រជាពលរដ្ឋ រួមជាមួយ ក្រុមសង្គ្រោះអង្គភាព៧១១ បានជួយជាថវិកា មួយចំនួន ដេីម្បីសម្រួលការព្យាបាល ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖