ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Monza បណ្ដេញគ្រូបង្វឹកលោក Stroppa ចេញពីតំណែងបន្ទាប់ពីដឹកនាំមិនឈ្នះនៅ Serie A

ចែករំលែក៖

ក្លិប Monza បានបណ្តេញគ្រូបង្វឹកលោក Giovanni Stroppa ដែលជាក្លិបនៅ Serie A បានប្រកាកាលពីថ្ងៃពុធ ដោយក្រុមនេះឈរនៅបាតតារាងដោយមិនបានទទួលជ័យជម្នះសោះបន្ទាប់ពី៦ប្រកួត។

ក្លិប Monza ដែលជាកម្មសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រីអុីតាលីលោកSilvio Berlusconi បានឈ្នះការប្រកួតវគ្គ Playoff កាលពីរដូវកាលមុន ដើម្បីរកបានកៅអីមួយនៅក្នុងក្របខ័ណ្ឌកំពូលរបស់អុីតាលីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ ប៉ុន្តែ Monza បានជួបការលំបាកក្នុងក្របខ័ណ្ឌ Serie A ដោយទទួលបានមួយពិន្ទុពីការប្រកួតចំនួន៦ ខណៈដែលការរបូតគ្រាប់បាល់ក្នុងលីគចំនួន១៤គ្រាប់ឯណោះ។

ក្លិប Monza បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “AC Monza ប្រកាសថាខ្លួនបានដកលោក Giovanni Stroppa ចេញពីតំណែងគ្រូបង្វឹកក្រុមដំបូង។ ក្លិបអរគុណគ្រូបង្វឹកសម្រាប់ការធ្វើដំណើររួមគ្នា ឈានដល់ការដណ្តើមបានការផ្សព្វផ្សាយជាប្រវត្តិសាស្ត្រទៅកាន់ Serie A សូមជូនពរគាត់ឱ្យទទួលបានជោគជ័យបំផុតសម្រាប់អនាគត”។

ការប្រកួតបន្ទាប់ ក្រុម Monza ត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Juventus នៅថ្ងៃអាទិត្យ ទី១៨ កញ្ញាចុងសប្តាហ៍នេះនៅក្របខ័ណ្ឌ Serie A សម្រាប់សប្តាហ៍ទី៧ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA


ចែករំលែក៖