ព័ត៌មានទាន់ហេតុការណ៍៖

ទំពាំងស្អុយ! ខ្លាំងប៉ះខ្លាំងចុងក្រោយវាស់កម្ពស់បានសម្រេច

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ៖ ក្រុមយុវជនទំនើង៧នាក់ដែលតែងតែធ្វើសកម្មភាពវាយតប់គ្នាកន្លងមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ហើយក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។ ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចសួនច្បារសម្តេចព្រះសង្ឃរាជជួនណាត ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

   សមត្ថកិច្ចខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះថា កាលពីរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២កម្លាំងសមត្ថកិច្ចបានប្រាប់ថាពិតជាមានការឃាត់ខ្លួនក្រុមយុវជនទំនើងដែលតែងតែដេញវៃ៉តប់គ្នានៅចំណុចទីតាំងខាងលើប្រាកដមែនដោយឃាត់ខ្លួនបាន៧នាក់។

     សមត្ថកិច្ចបានបង្ហាញឈ្មោះក្រុមក្មេងទំនើងទាំងនោះមាន ៖ទី១.ឈ្មោះ ឈឿន វិច្ចកា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( មុខរបបបុគ្គលិកលក់សាប៊ូ )។

២.ឈ្មោះ លឹម ឡា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ( មុខរបរនៅផ្ទះ )។

៣.ឈ្មោះលី សុខរាជ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបាក់ធ្មេញ ឃុំរលាំងចក សំរោងទង មុខរបរបើកឡានដឹកដី ។

៤.ឈ្មិះគឿន សុបញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ( មុខរបរមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត )។

៥.ឈ្មោះបៃ យុត្តា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាទី ឃុំព្នាយ សំរោងទង មុខរបរនៅផ្ទះ។

៦.ឈ្មោះធឿន វឌ្ឍនៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបាទី ឃុំព្នាយ សំរោងទង មុខរបរ សិស្ស។

៧.ឈ្មោះសយ ផារ៉ាដន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបាទី ឃុំព្នាយ មុខរបរកម្មកររោងចក្រ។

    សមត្ថកិច្ចបានបន្តទៀតថា ពាក់ព័ន្ធករណីក្មេងទំនើងពីរក្រុមបង្កអុកឡុកដេញវ៉ៃគ្នានៅលើផ្លូវសាធារណៈនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។

    គួររំលឹកផងដែរថា  កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះនៅចំណុចសួនសម្ដេចព្រះសង្ឃរាជជួនណាត ជ្រុងខាងកើតឆៀងខាងត្បូងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានក្រុមក្មេងទំនើង២ក្រុមធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកបានជួបគ្នាដេញវាយកាប់គ្នាផ្អើលក្រុងច្បារមន៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖