ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បន្តដាក់ចេញនូវបទបញ្ជា ត្រូវយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត យាមកាម ត្រួតពិនិត្យ គោលដៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ ​៖​ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០២ នៅព្រឹកថ្ងៃទី១៧ខែ កញ្ញា ឆ្នាំ២០២២ បានបន្តដាក់ចេញនូវបទបញ្ជា ដល់បណ្តាកងល្បាតចំណុះទាំងអស់ ត្រូវបន្តយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត ល្បាតត្រួត ពិនិត្យភូមិសាស្រ្តត្រួតពិនិត្យ បង្គោលសីមា គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក លើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ។

  ក្នុងនោះដែរលោកមេបញ្ជាការ​ បានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជា ប្រចាំនិងធ្វើការត្រួសត្រាយសំអាតផ្លូវចល័តតាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អដើម្បីងាយស្រួលក្នុងការដើរល្បាតផងដែរ។ 

សូមជម្រាបថា​ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ខេត្តប៉ៃលិន​ សហការជាមួយ​កម្លាំង​នគរបាល​ស្រុក​កំរៀង កាលពីពេលថ្មីៗនេះ​ បានស្ទាក់បង្រ្កាបករណីលួចនាំយកម៉ូតូចូលមកពីទឹកដីប្រទេសថៃដោយខុសច្បាប់ចំនួន០២គ្រឿង​ នៅចំណុចភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង​ ទី១,ម៉ាកហុងដា​ ស៊ីភីអិច(cpx)ស៊េរីឆ្នាំ២០២២​ ពណ៌ក្រហម គ្មានស្លាកលេខ​ និងមួយគ្រឿងទៀត​ ពណ៌សមួយគ្រឿង​ គ្មានស្លាកលេខ​ ខណៈ​ជនសង័្សយមិនស្គាល់អត្តសញ្ញាណ​ បានលួចនាំចូលតាមច្រករ​បៀងមកក្នុងប្រទេសកម្ពុជា។

ក្រោយរកឃើញម៉ូតូទាំង០២គ្រឿង​ សមត្ថកិច្ចនគរបាលស្រុកបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យសមត្ថកិច្ចគយនិងរដ្ឋាករចាត់ការតាមនីតិវិធីផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖