ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន១១នាក់(ស្រី៤នាក់) របួសធ្ងន់ ៦នាក់(ស្រី២នាក់) និងរបួសស្រាល ៥នាក់(ស្រី១នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ កញ្ញានេះ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន២២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ និងជីវិតលោកអ្នកព្រមទាំងក្រុមគ្រួសារ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ