ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកអំពីប្រធានបទ “ ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌”

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកអំពីប្រធានបទ “ ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌”  ក្នុងកម្មវិធីបោះជំរំអន្តរជាតិប្រចាំឆ្នាំ២០២២ ដែលរៀបចំឡើងដោយ ប៊ែលធីគ្រុប និង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ។ 

សូមបញ្ជាក់ថា, កម្មវិធីនេះមានការអញ្ជើញជាអធិបតីភាពដោយ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធីគ្រុប និងលោកបណ្ឌិត ផាក អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ និងមានការចូលរួមពី លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការកណ្តាល ស.ស.យ.ក.  ព្រមទាំងយុវជនជា សិស្ស និស្សិតក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ២៥០០ នាក់ នៅសាលមហាស្របកោះពេជ្រ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ។  

នាឱកាសនោះ លោកបានធ្វើការចែករំលែកបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ឯកឧត្តម ដែលសុទ្ធសឹងជាពុទ្ធិដ៏មានតម្លៃសម្រាប់ប្អូនៗក្នុងការរផបចំដំណើរជីវិតទៅថ្ងៃអនាគតរបស់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖