ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលតម្លៃថាមពលឡើងថ្លៃខ្ពស់ ប្រទេសអឺរ៉ុបមួយចំនួនបានចេញវេបសាយចែកចាយអុស

ចែករំលែក៖

អុសបានក្លាយទៅជាវត្ថុកំពុងតែពេញនិយមនៅក្នុងតំបន់អឺរ៉ុបសម្រាប់ដុតកម្តៅពេលរដូវរងាមកដល់ ខណៈដែលកំពុងកង្វះថាមពលនិងថាមពលឡើងថ្លៃខ្ពស់។
ទាំងនោះហើយ បានជាមានគេហទំព័រសម្រាប់ចែកចាយអុស លក់អុស ក្លាយជាទីពេញនិយម ដល់ពលរដ្ឋក្នុងតំបន់អឺរ៉ុប។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលនៃប្រទេស Moldova បានផ្សព្វផ្សាយវេបសាយដើម្បីងាយស្រួលដល់ពលរដ្ឋក្នុងការស្វែងរកទិញអុសសម្រាប់ដុតកម្តៅនៅក្នុងរដូវរងា។
មន្ត្រីទទួលបន្ទុកព័ត៌មាននៃរដ្ឋាភិបាលប្រទេស Moldovaបានផ្សាយថា «គេហទំព័របានផ្តល់ទីកន្លែងនៅជិតលោកអ្នកបំផុត ដើម្បីងាយស្រួលដល់ពលរដ្ឋស្វែងរកកន្លែងទិញអុស។
តាមសារព័ត៌មាន Moldova បានផ្សាយថា អុសកំពុងតែខ្វះ ដោយមានពលរដ្ឋជាច្រើននាំគ្នាទិញអុសរក្សាទុក ដោយមិនចង់ចំណាយប្រាក់ច្រើនទៅលើវិស័យថាមពល ។ ពលរដ្ឋអាចទិញអុសបានត្រឹមតែ៥ម៉ែត្រប៉ុណ្ណោះក្នុងមួយគ្រួសារក្នុងតម្លៃទាប ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ Toquoc.vn)


ចែករំលែក៖