ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ស្នងការ​ ឯម កុសល ដឹកនាំកិច្ច​ប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​របស់សម្ដេចតេជោ​ និងនាំយកអំណោយ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ឧបត្ថម្ភ​ដល់កងកម្លាំង​ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ!

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ចារបស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ អំពីវិធានការបង្រ្កាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ​ និងពង្រឹងបន្ថែមការងារសន្តិសុខ​ សណ្ដាប់ធ្នាប់​ ក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ​ ។ 

សមាសភាពចូលរួម៖​ លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក-លោកស្រី​ នាយការិយាល័យជំនាញ​ លោកអធិការនគរបាលក្រុង-ស្រុកទាំង១០​ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩​ ។ 

បន្ទាប់ពីកិច្ចប្រជុំចប់​ លោកឧត្តមសេនីយ៍ស្នងការ​ក៍បានជួបសំណេះសំណាល​ ជាមួយតំណាងកងកម្លាំងនគរបាលជាតិ​ គ្រប់ការិយាល័យជំនាញ​ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម​ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​ នៅមុខសាលប្រជុំធំ​ ​និងក៏បាននាំយកនូវអំណោយដ៍ថ្លៃថ្លា​របស់​ លោក​ នាយឧត្តមសេនីយ៍​ សន្ដិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ នូវគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ជាការលេីកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងក្នុងការរក្សាសុខសុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ជូនថ្នាក់ដឹកនាំ​ប្រតិភូជាតិ​ អន្តរជាតិ​ ភ្ញៀវកិត្តិយស​ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ចាមកន្លងមក​នេះ​ ព្រមទាំងក្នុងឱកាសបុណ្យកាន់បិណ្ឌ​-ភ្ជុំបិណ្ឌ​ ។ 

១-លោក-លោកស្រី​ ស្នងការរងនគរបាល​ចំនួន២១នាក់​ ក្នុងម្នាក់ៗទទួលបាននូវ​ អាវយឺតចំនួន០១​ មី០១កេស​​ ទឹកក្រូច០១កេស​ ស្រាបៀ០១កេស​ ម៉ាស់០៤ប្រអប់​ និងថវិកាចំនួន​ ១០០​ដុល្លារអាមេរិក​ ។

២-ការិយាល័យជំនាញ​ទាំង៣២​ ក្នុង​មួយការិយាល័យទទួលនូវ​ មី០២កេស​ ភេសជ្ជៈ​សរុប០៦​ ម៉ាស០៥ប្រអប់​ និងថវិកាចំនួន​ ២០០,០០០​ រៀល​ ។

សរុបក្នុងការចំណាយទាំងអស់ចំនួន​ ៣៥,៥៥០,០០០៛​ ៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖