ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ក្នុងរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។សម្តេចតេជោ សូមអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។(ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕
ដោយ៖សុខ ខេមរា