ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ ល្អាងភ្នំចាស់ ទីតាំងភ្នំធម្មជាតិប្រវត្តិសាស្ត្រ​

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ល្អាងភ្នំចាស់ គឺជាទីតាំងភ្នំធម្មជាតិប្រវត្តិសាស្ត្រ។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានចម្ងាយពីទីរួមខេត្ត ប្រមាណជា ៤០គីឡូម៉ែត្រ​។

ទីតាំងប្រវត្ត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងជាទីតាំងប្រវត្តិសាស្ត្រដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅ និងចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និងខ្នងភ្នំកិន្នរ ហើយក៏មានល្អាងជាច្រើនផងដែរ។ 

សូមជម្រាបដែរថា​ កាលពីថ្ងៃទី​២៧​ ខែកញ្ញា​ម្សិលមិញនេះ​ ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញ​ពី​សហគមន៍រាំងក្វាវ​ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។ 

ក្រសួង​បរិស្ថាន​ បានគូសបញ្ជាក់ថា​៖​ រាំងក្វាង​ ជាតំបន់ដែលពោពេញទៅដោយទេសភាពយ៉ាងស្រស់ស្អាត​ ព្រៃឈេីក្រាស់ស្តុក មានទឹកធ្លាក់ថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរ ឬសឈើ និងមានម្លប់ឈេីត្រឈឹងត្រឈៃ។ តំបន់នេះជាទីតាំងដ៏ពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងសម្បូរទៅដោយសក្ដានុពលសំខាន់ៗជាច្រើនដូចជា កំពូលភ្នំក្វាវ ឬភ្នំលោកតាក្រហមក, ស្ទឹងសេនាធិការ,​ ទឹកធ្លាក់ឆាយសន្ទរ,ទឹកធ្លាក់ តោតវៀង។ល៕

ដោយ​៖សហការី​


ចែករំលែក៖