ព័ត៌មានទាន់ហេតុការណ៍៖

លោក ងួន ទ្ធីរិទ្ធ អភិបាល ស្រុកអន្លង់វែង ដឹកនាំមន្ត្រីជួសជុល ឈូសឆាយ សម្រួលផ្លូវយុទ្ធសាស្រ្ត ចំនួនបី កន្លែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ងួន ទ្ធីរិទ្ធ អភិបាល ស្រុកអន្លង់វែង  បានដឹកនាំ មន្ត្រីរាជការ កងកម្លាំង ទាំង បី ប្រភេទ ក្រុមប្រឹក្សាឃុំ មេភូមិ   ប្រជាការពារភូមិ សរុបចំនួន ៣០ នាក់ ជួសជុល ឈូសឆាយ សម្រួលផ្លូវយុទ្ធសាស្រ្ត  ចំនួនបី កន្លែងគឺ ៖

 ១- ធ្វើស្ពានឈើ ឆ្លងកាត់ បណ្ដោះអាសន្ន លើផ្លូវរងគ្រោះ ទឹកហូរដាច់ ដោយជំនន់ ទឹកភ្លៀង មិនអាចធ្វើដំណើរឆ្លងកាត់បាន ស្ថិតនៅចំណុចភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ។

 ២- ចាក់ដីបំពេញលើស្ពាន តាមផ្លូវយុទ្ធសាស្ត្រ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហូរដាច់ មិនអាចធ្វើដំណើរឆ្លងកាត់បាន ស្ថិតនៅចំណុច ភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ។

 ៣- ចាក់ដីបំពេញលើស្ពាន តាមផ្លូវយុទ្ធសាស្ត្រ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហូរដាច់ មិនអាចធ្វើដំណើរឆ្លងកាត់បាន ស្ថិតនៅចំណុច ភូមិ សាមគ្គីឃុំត្រពាំងប្រីយ៍ ។

  ក្នុងឱកាសនោះដែរលោក អភិបាលស្រុកបានប្រគល់ ក្រម៉ា អ្នកចូលរួមចំនួន៣០នាក់ ក្នុងម្នាក់ទទួលបានក្រម៉ាចំនួន០១ ៕

ដោយ ៖ សហការី


ចែករំលែក៖