ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យយានយន្តចាប់ផ្ដើធ្វើចរាចរណ៍ចេញ-ចូលសាកល្បងនៅថ្ងៃទី០១តុលា មាន៨ច្រក

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យយានយន្តចាប់ផ្ដើធ្វើចរាចរណ៍ចេញ-ចូលសាកល្បងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ #ដោយឥតគិតថ្លៃរយៈពេល០១ខែ ចាប់ពីម៉ោង ០៧៖០០នាទីព្រឹកតទៅ នៅគ្រប់ច្រកចេញ-ចូលទាំងអស់ ដែលរួមមានដូចជា៖

– ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ)  គីឡូម៉ែត្រ ៣

– ច្រកទី២ កំពង់ស្ពឺកើត             គីឡូម៉ែត្រ ២៦

– ច្រកទី៣ កំពង់ស្ពឺលិច            គីឡូម៉ែត្រ ៤៣

– ច្រកទី៤ ត្រែងត្រយឹង            គីឡូម៉ែត្រ ៧៦

– ច្រកទី៥ កំពង់សិលា               គីឡូម៉ែត្រ ១១៤

– ច្រកទី៦ ស្រែអំបិល               គីឡូម៉ែត្រ ១៣៥

– ច្រកទី៧ ស្ទឹងហាវ                 គីឡូម៉ែត្រ ១៧២

– ច្រកទី៨ ព្រះសីហនុ               គីឡូម៉ែត្រ ១៨២

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមក្រើនរំលឹកដល់សាធារណជនជាថ្មីម្ដងទៀត សូមមេត្តាចូលរួម គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បទបញ្ជា និងសេចក្ដីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយស្មារតីទទួលខុសត្រូវខ្ពស់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ : សិលា


ចែករំលែក៖