ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន១៩នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១០ករណីទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកញ្ញានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន១៩នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ខ្លួនមនុស្ស ១៣នាក់(ស្រី ២នាក់) ;រក្សាទុក ២ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ,ប្រើប្រាស់ ២ករណី ឃាត់មនុស្ស ២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មេីនង ៥៨,១៧ក្រាម និង១៣កញ្ចប់តូច ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៨អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១២,៩០ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៣ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៤,៩៣ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។
៦ / ព្រៃវែង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៧ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១២កញ្ចប់តូច។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,៣៤ក្រាម ៕ ដោយ៖ អរុណរះ
រូបភាព៖ ឯកសារ