ប្រទេសប្រ៊ុយណេ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចនៅសាលាបណ្ឌិតសភាយោធា និងបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រ៊ុយណេ ដើម្បីស្វែងយល់ដកបទពិសោធន៍។
តាមរយៈដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរដល់សាលាបណ្ឌិតសភាកងទ័ពភូមិន្ទប្រ៊ុយណេ ដែលបានរៀបចំបើកវគ្គបង្រៀននាយទាហានសកម្ម បញ្ជាការសេនាធិការ និងវគ្គគ្រប់គ្រងភាពជាអ្នកដឹកនាំ។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានមើលឃើញអំពីសាលាដែលបានបណ្ដុះបណ្ដាលដល់សិក្ខាកាមបរទេសចូលសិក្សាមកពី១៥ប្រទេស ក៏ដូចជាមើលឃើញអំពីការគ្រប់គ្រង ការស្នាក់នៅ និងការរៀនសូត្របានល្អ។
បន្ទាប់មក នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានអញ្ជើញទៅទស្សនានៅបញ្ជាការដ្ឋានកងទ័ពជើងទឹក និងបានស្ដាប់សេចក្តីរាយការណ៏អំពីការងារហ្វឹកហ្វឺនទៅតាមប្រព័ន្ធ Simulator ព្រមទាំងទស្សនាអំពីគ្រឿងបំពាក់មួយចំនួន ដែលកងទ័ពជើងទឹកប្រ៊ុយណេមាន៕
ដោយ : សិលា