ព័ត៌មានទាន់ហេតុការណ៍៖

តុលាការធម្មនុញ្ញថៃសម្រេចចុងក្រោយពីតំណែងនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ចាន់អូចា

ចែករំលែក៖

តុលាការរដ្ឋធម្មនុញ្ញថៃបានចេញសេចក្តីសម្រេចស្តីពីអាណត្តិរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដោយនៅក្នុងសេចក្តីសម្រេចនោះបញ្ជាក់យ៉ាងច្បាស់ថា លោកប្រាយុទ្ធ ចាន់អូចា កាន់តំណែងមិនទាន់គ្រប់ចំនួន៨ឆ្នាំនៅឡើយទេ ដោយចាប់ផ្តើមនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ ។ ដូច្នេះលោកអាចបន្តកាន់តំណែងនាយករដ្ឋមន្ត្រីបន្តទៀត។
ការសម្រេចរបស់តុលាការនឹងជួយដល់លោកប្រយុទ្ធ ចាន់អូចា បន្តកាន់តំណែងរហូតដល់ឆ្នាំ២០២៥ ក្នុងករណីលោកទទួលបានការបោះឆ្នោតគាំទ្រជាថ្មី។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២៣។
កន្លងមក លោកប្រាយុទ្ធ ចាន់អូចា បានទៅធ្វើការនៅក្រសួងការពារជាតិនាព្រឹកថ្ងៃទី ៣០ខែកញ្ញា ហើយវិលត្រឡប់ទៅស្តាប់ការសម្រេចរបស់តុលការធម្មនុញ្ញ ។ សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញតុលាការ។
នៅថ្ងៃទី២៤ខែសីហា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ត្រូវតុលាការរដ្ឋធម្មនុញថៃព្យួរការងារនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្រោយក្រុមប្រឆាំងចោទប្រកាន់ថាលោកកាន់តំណែងលើសពី៨ឆ្នាំ តាមច្បាប់កំណត់របស់រដ្ឋធម្មនុញ្ញ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​

 

 


ចែករំលែក៖