ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាសោកស្តាយ និងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយោធា​ពី​រ​នាក់​​ត្រូវ​បាន​ស្លាប់​ ក្រោយ​ចុះ​ជួយ​​ក្មេង​លង់ទឹក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ពិតជាសោកស្តាយរកទីបំផុតគ្មាន នូវការបាត់បង់ដល់អាយុជីវិត នាយទាហានរង២រូប ក្រោយ​ចុះ​ជួយ​​សង្រ្គោះក្មេង​លង់ទឹក ។ 

សូមបញ្ជាក់ថា, បើយោងតាមការបញ្ជាក់របស់ មន្ត្រីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា,  កាលពីវេលាម៉ោង ១១និង២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រងបានរកឃើញសាកសពមួយរូបក្នុងចំណោមយោធា ២រូប ឈ្មោះ វ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ គឺជាកងទ័ពនៃកងពលតូច ថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ ដែល បានពលីជីវិត ជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូត បាត់បង់ជីវិត ។ យោធាទាំង ២នាក់នេះ បំពេញកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការបាត់បង់នាយទាហានរង ខាងលើគឺជាបាត់បង់ ទាហានដ៏មានស្នាដៃ បម្រើជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងជាស្វាមី ជាឪពុក ដ៏ល្អ ដែលយើងមិនអាចបំភ្លេចគុណ របស់ពួកគាត់បាន ។ 

សូមចូលរួមសោកស្តាយ នូវការបាត់បង់ កងទ័ព ចំនួន ពីររូប សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ជួយឱ្យរកឃើញសាកសព មួយរូបទៀត ឆាប់ៗ ៕

ដោយ ៖ សហការី


ចែករំលែក៖