ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង ចំនួន៩គ្រួសារ ក្នុង ឃុំដូនបាទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ១ខែតុលា ឆ្នាំ២០២២ នេះ ក្រុមការងារគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ ដឹកនាំដោយ លោក ញ៉ឹក សារ៉ែន ប្រធានគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសហការីបាននាំយកអំណោយមនុស្សធម៌ របស់អនុសាខាស្រុក ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ចំនួន៩គ្រួសារ ស្ថិតនៅភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកបានសម្តែងនូវក្តីសប្បាយរីករាយ និងពាំនាំប្រសាសន៍របស់លោក  សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋយើង ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

សូមបញ្ជាក់ថា អំណោយដែលអនុសាខាបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២០គីឡូក្រាម,ទឹកត្រី,ទឹកស៊ីអ៉ីវ ២ យួរ,ត្រីខ ១យួរ,មី ១កេស,ម៉ាស់ ២ដុំផងដែរ ៕

ដោយ : សហការី


ចែករំលែក៖