ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានសេចក្តីរីករាយសូមជម្រាបជូន លោក លោកស្រី បងប្អូន និងមិត្តជប៉ុនថា ឆ្នាំ២០២៣ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។ ដើម្បីប្រារព្ធព្រឹត្តិការណ៍នានារំលឹកខួបនេះ និងដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ អប់រំ ទេសចរណ៍ កីឡា និងវិស័យផ្សេងៗទៀត រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងទទួលពាក្យស្នើសុំគាំទ្រកម្មវិធីផ្សេងៗជាព្រឹត្តិការណ៍រំលឹកខួបខាងលើ ចាប់ពីថ្ងៃនេះតទៅ។
ស្ថាប័នឯកជន ឬបុគ្គល ដែលមានបំណងរៀបចំព្រឹត្តិការណ៍នានា ដើម្បីចូលរួមរំលឹកខួបលើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុននេះ សូមធ្វើការស្នើសុំការគាំទ្រតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សម្រាប់កម្មវិធីដែលប្រារព្ធនៅប្រទេសជប៉ុន និងស្នើសុំការគាំទ្រតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្រាប់កម្មវិធីដែលប្រារព្ធនៅប្រទេសកម្ពុជា។ កម្មវិធីដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល នឹងត្រូវបានអនុញ្ញាតឱ្យប្រើឈ្មោះ និងនិមិត្តសញ្ញា(logo) នៃខួបលើកទី ៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា (និមិត្តសញ្ញាផ្លូវការនឹងត្រូវប្រកាស នាពេលឆាប់ៗខាងមុខ)។
ប្រសិនលោក លោកស្រី បងប្អូនខ្មែរ និងមិត្តជប៉ុនដែលមានបំណងរៀបចំកម្មវិធីនានា ដើម្បីរំលឹកខួបលើកទី ៧០ នៃមិត្តភាពជប៉ុននិងកម្ពុជា សូមចូលអាន និងទាញយក នីតិវិធីនៃការដាក់ពាក្យ និងឯកសារនានា នៅតំណរភ្ជាប់ ឬQR ដូចខាងក្រោម៖
ដោយ ៖ សិលា