នៅយប់ថ្ងៃទី២ ខែតុលា លទ្ធផលរាប់សន្លឹកឆ្នោតជាបឋមនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រេសុីលបង្ហញឱ្យឃើញថា បេក្ខភាពមកពីគណបក្សពលករ (PT) ទទួលបានការគាំទ្រខ្ពស់ជាង ប្រធានាធិបតី Jair Bolsonaro ។
បេក្ខភាពនាំមុខទាំងពីររូបលើកនេះនឹងត្រូវប្រកួតប្រជែងបោះឆ្នោតជុំទីពីរ ប្រសិនបើមិនមានបេក្ខភាពណាមួយទទួលបានការគាំទ្រលើសពី៥០% ។
ជាមួយនឹងសន្លឹកឆ្នោត ៩៧%បានរាប់រួចរាល់ គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រេស៊ីលប្រកាសថា គណបក្ស PT ទទួលបានការគាំទ្រ ៤៧,៨% ។ ឈរលំដាប់ទីពីរគឺប្រធានាធិបតី Bolsonaro ទទួលបានការគាំទ្រ ៤៣,៧% ។ ចំណែកបេក្ខភាពផ្សេងទៀតមិនទទួលបានការគាំទ្រខ្ពស់នោះឡើយ។
មានពលរដ្ឋប្រេស៊ីលដល់ទៅ ១៥៦ លាននាក់ចូលរួមនៅក្នុងការបោះឆ្នោត ដែលជាការបោះឆ្នោតដ៏សំខាន់បំផុតនៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូង រយៈពេល៣០ឆ្នាំកន្លងមក ៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN-VNA)