ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា (ស.ស.យ.ក) បានបញ្ជាក់ឱ្យដឹងថា, មួយរយៈនេះ បងប្អូន មហាជនមានការចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៀតនូវសម្រស់នៃប្រាសាទចន្ទឆាយាទើបតែបញ្ចប់ការជួសជុលថ្មីៗនេះ។
ថ្នាក់ដឹកនាំ(ស.ស.យ.ក) បានលើកឡើងថា, ឆ្លៀតឱកាសដែលថ្ងៃនេះជាថ្ងៃសីលផង យើងខ្ញុំសូមរំលឹកបន្តិចថា នៅពេលខាងមុខ នៅទីតាំងនេះនឹងមានព្រឹត្តិការណ៍មួយដែលជាការធ្វើសមាធិរួមគ្នា នៅសួនច្បារខាងមុខព្រះបរមរាជវាំង ជាពិសេសខាងមុខប្រាសាទចន្ទឆាយានេះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥ រសៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សហភាពសហព័ន្ធយុវជនកម្ពុជា សូមអញ្ជើញពុទ្ធបរិស័ទ សមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ដោយឥតគិតថ្លៃ តាមរយៈវិធីសាស្ត្រដូចខាងក្រោម៖
១) ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ www.uyfcsamati.com
២) ការចុះឈ្មោះដោយផ្ទាល់នៅទីតាំងក្នុងអគារ The KAMPUS ជាន់ផ្ទាល់ដី (ជាន់G) រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានលើផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ(ត្រង់ផ្លូវបំបែកក្បាលថ្នល់)
https://maps.app.goo.gl/XWwJwt9NRfDG2JjH7?g_st=ic
៣) ចុះឈ្មោះ ឬស្វែងរកព័ត៌មានបន្ថែមដោយទាក់ទងទៅកាន់ទូរសព្ទលេខ ០៦១ ៥១៤ ៤៤៤ ឬ ០៩២ ១០៥ ៤៥២។
សូមបញ្ជាក់ថា «កម្មវិធីសមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ជាកម្មវិធីដែលមានព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្ត និងអញ្ជើញចូលរួមពីគ្រប់ទិសទី ដើម្បីថ្វាយគ្រឿងសក្ការៈ និងធ្វើសមាធិសូត្រសត្តប្បករុណាភិធម្មបង្សុកូលឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុងព្រះបរមសុគតិភពនាឋានព្រះបរមសុខដ៏ខ្ពង់ខ្ពស់៕
ដោយ ៖ សិលា