ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកង ចេញល្បាតពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅថ្ងៃអង្គារ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។ 

ជាមួយគ្នានោះ​ ដោយ​មានការ​យកចិត្តទុកដាក់​ពីថ្នាក់ដឹកនាំលោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ កាលពីព្រឹកមិញនេះ​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ​ នូ​ ប្រសិទ្ធភិធេយ្យ​ អធិការរង​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​។ 

ក្នុងឱកាសនោះដែរ លោកស្រីអធិការរងក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ បរិភោគ ព្រមទាំងថវិការបស់លោកអធិការចំនួន​៨០០.០០០រៀល,​ ថវិការបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចំនួន​ ៥០០.០០០រៀល និងថវិកាលោកស្រីវរសេនីយ៍ទោ​ ឡាច​ ថាវី​ ​ចំនួន​ ១០០.០០០រៀលផងដែរ៕

ដោយ​៖ស​ ​តារា​


ចែករំលែក៖