ខេត្តប៉ៃលិន៖ ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឱ្យបីឃុំនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិនជន់លិចផ្ទះ ផ្លូវ និងដំណាំដាំដុះរបស់ប្រជាកសិករអស់ជិត៨០០ហិកតារួមមាន ពោត ដំឡូង សណ្តែក ម្ទេសនិងបន្លែបង្ការជាច្រើនមុខទៀត ទើបលោកស្រីអភិបាលខេត្តប៉ៃលិនបានណែនាំដល់ក្រុមការងារចុះជួយប្រមូលផលដំណាំដែលលិចលង់ដោយសារទឹកជំនន់នេះ។
នៅក្នុងកិច្ចប្រតិបត្តិការចុះជួយប្រមូលផលប្រជាកសិករនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅនេះ បន្លែស្ពៃជិត២ហិកតារបស់ស្ត្រីឈ្មោះហើយ វន្នី អាយុជាង៥០ឆ្នាំរស់នៅភូមិឃុំខាងលើដែលកំពុងលិចទឺកបានសម្តែងអារម្មណ៍សប្បាយរីករាយ ព្រោះបន្លែគាត់ជិតដល់ពេលប្រមូលផល តែត្រូវទឹកជន់លិចតែម្តង ហើយពេលនេះក្រោមការជួយប្រមូលផលអាចបានប្រាក់ខ្លះគ្រាន់ផ្គត់ផ្គង់ជីវភាព។
សូមបញ្ជាក់ថា ដំណាំដាំដុះដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលនេះរួមមាន ដំឡូងមី៣៨៦ហិកតា បានខូចខាតទាំងស្រុង១០៤ហិកតា, ពោតក្រហម៣២៦,៥ហិកតាត្រូវខូចខាតអស់៧៤ហិកតា, ដំណាំស្រូវ៤៩ហិកតា និងបន្លែ២០ហិកតា ត្រូវខូចខាតអស់៥ហិកតា សរុបដំណាំទាំងអស់ប៉ះពាល់៧៨១ ហិកតា៕
ដោយ៖ស សារ៉េត