ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិនប្រកាសថានឹងបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤

ចែករំលែក៖

អគ្គលេខាធិការព័ត៌មាននៅសេតវិមាន លោកស្រី Karine Jean-Pierre បានបញ្ជាក់ថា ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបន្តទៀតនៅក្នុងឆ្នាំ២០២៤។
លោកស្រី Karine Jean-Pierre បានបញ្ជាក់ថា «ប្រធានាធិបតីបៃឌិនបានលើកឡើងដោយខ្លួនឯងថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤ទៀត»។ ប៉ុន្តែលោកស្រី មិនបានបញ្ចេញមតិខ្លួនឯងជុំវិញការសម្រេចរបស់ប្រធានាធិបតីនោះឡើយ។
លោកស្រី Karine Jean-Pierre បានបញ្ជាក់ថា «ខ្ញុំចង់រំលឹកឡើងវិញដល់អ្វីដែលប្រធានាធិបតីបានលើកឡើង ដោយប្រធានាធិបតីបៃឌិនបានលើកឡើងថា លោកមានបំណងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអណត្តិទីពីរ។
ប្រធានាធិបតី បៃឌិន បានលើកឡើងពីគម្រោងខាងលើ នៅក្នុងកិច្ចប្រជុំកាលពីខែមុន ជាមួយសកម្មជនសិទ្ធិមនុស្ស Al Sharpton នៅសេតវិមាន ។ កន្លងមកប្រធានាធិបតីបៃឌិន បានសួរយោបលពី Al Sharpton ពីគម្រោងចូលរួមបោះឆ្នោតនៅឆ្នាំ ២០២០ផងដែរ។
ប្រសិនបើចូលរួមបោះឆ្នោតអាណត្តិបន្តទៀតនោះ លោកបៃឌិននឹងមានអាយុ៨៦ឆ្នាំហើយ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CBS ប្រធានាធិបតីបៃឌិនក៏បានបង្ហាញពីគោលបំណងឈរឈ្មោះជាថ្មីផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ AFP


ចែករំលែក៖