ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជាជាដៃគូសហការគាំទ្រនៃកម្មវិធី ”រត់ជាមួយសាយ៤សែនជំហាន” រយៈពេល ៩ ថ្ងៃ ពីភ្នំពេញ ទៅសៀមរាប

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ (ស.ស.យ.ក) បានបញ្ជាក់ថា, សហភាពសហព័ន្ធយុវជនកម្ពុជាជាដៃគូសហការគាំទ្រនៃកម្មវិធី ”រត់ជាមួយសាយ៤សែនជំហាន” រយៈពេល ៩ ថ្ងៃ ពីភ្នំពេញ ទៅសៀមរាប ( RUN WITH SAI 400k Steps 9Days Phnom Penh-Siem Reap) ដែលដឹកនាំដោយលោក អ៊ួន បឋម (សាយ) ស្ថាបនិករត់ដើម្បីសប្បុរសធម៌ជាមួយសាយ (RUN WITH SAI) ។ កម្មវិធីនេះមានគោលបំណងរត់សប្បុរសធម៌ និងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបដើម្បីជួយសង្គ្រោះជីវិតកុមារដែលមានជំងឺមហារីក។ 

សូមជម្រាបជូនថា កម្មវិធី “រត់ជាមួយសាយ៤សែនជំហាន” បានសម្ពោធជាផ្លូវការកាលពីថ្ងៃ ០២ ខែតុលា ឆ្នាំ ២០២២។ កម្មវិធីនេះនឹងចាប់ផ្ដើមចេញដំណើរពីភ្នំពេញនៅថ្ងៃទី ២២ ខែតុលា ដែលនឹងរំពឹងថារត់ទៅដល់សៀមរាបថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២។

(ស.ស.យ.ក) បានបញ្ជាក់ទៀតថា, ចូលរួមទាំងអស់គ្នាដើម្បីស្នាមញញឹមកុមារកម្ពុជា!

ធ្វើការបរិច្ចាគមកឥលូវនេះតាមរយៈគណនីខាងក្រោម៖ 

គណនីមន្ទីរពេទ្យកុមារអង្គរ

ABA : 000 320 555

WING : 9122(រៀល) និង​​​ 8122($) ៕

ដោយ : សហការី


ចែករំលែក៖