ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។ 

គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញសូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមនៅក្នុងការប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី ១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ ជ្រាបថា កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅ មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក” ដែលមានទីតាំងស្ថិត នៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទី នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ បេក្ខជនត្រូវអនុវត្តវិធានការសុខាភិបាលក្នុងបរិវេណមណ្ឌលប្រឡង ដោយត្រូវរក្សាគម្លាត និងពាក់ ម៉ាស លើកលែងអនុរក្សស្នើសុំឱ្យដោះម៉ាសដើម្បីផ្ទៀងផ្ទាត់។ ចំពោះព័ត៌មានផ្សេងៗ បេក្ខជនអាចធ្វើការទំនាក់ទំនងទៅតាមទីកន្លែងដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង ៕

ដោយ ៖ សិលា


ចែករំលែក៖