ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វាដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បានសម្រេចចិត្តមកលោតទឹកលេីស្ពានជ្រោយចង្វា លិចទៅបាត់ដោយមិនដឹងមូលហេតុនិងបន្សល់ទុកវត្ថុអនុស្សាវរីយ៍មួយចំនួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២២​ ស្ថិតលេីស្ពានជ្រោយចង្វាថ្មី​ ក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វារ។ 

តាមការពិនិត្យក្នុងកាបូបឃេីញមានកាតចាក់វ៉ាក់សាំងជនរងគ្រោះមានឈ្មោះ ចេង​ ស្រីនេត​ អាយុ១៥ឆ្នាំ។ 

តាមប្រភពព័ត៌មានពីអ្នកដំណេីរបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីវ័យក្មេងម្នាក់ឈរលេីស្ពានជ្រោយចង្វា(ស្ពានថ្មី)ហេីយលោតចុះទៅក្រោមធ្លាក់ចូលក្នុងទឹកទន្លេបាត់ដោយបន្សល់ទុកកាបូបស្ពាយ១​ ស្បែកជេីងមួយគូរ​ តុក្កតាខ្លាឃ្មុំមួយ​ ទូរស័ព្ទមួយគ្រឿងផងដែរ​ និងឯកសារមួយចំនួនទៀត​ ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋអ្នកធ្វេីដំណេីររាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុបានត្រឹមយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖