ព័ត៌មានទាន់ហេតុការណ៍៖

តំណាងភាគីចិនប្រឆាំងចំពោះមតិរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលយកសិទ្ធិមនុស្សជាលេសដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ចែករំលែក៖

 ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា៖ នាថ្ងៃទី៥ខែតុលា លោក Chen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ស្វីស និងអង្គការនៃប្រទេសផ្សេងទៀត បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងកិច្ចសន្ទនាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានសូមស្វាគមន៍និងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលដែលទទួលបានរបស់កម្ពុជាក្នុងការជំរុញនិងនិងការការពារសិទ្ធិមនុស្ស ប្រឆាំងចំពោះប្រទេសពាក់ព័ន្ធដែលយកសិទ្ធិមនុស្សជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា រំលោភសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់របស់ប្រជាជនកម្ពុជា អំពាវនាវឱ្យបណ្ដាភាគីគោរពតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់កម្ពុជា គោរពមាគ៌ាអភិវឌ្ឍន៍ដែលប្រជាជនកម្ពុជាបានជ្រើសរើស ផ្តល់ការជួយដល់កិច្ចទប់ស្កាត់ជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា,ការស្តារសេដ្ឋកិច្ចឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើកិច្ចការដែលមានអត្ថប្រយោជន៍ដល់ការការពារអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងប្រទេសកម្ពុជានិងមានសារសំខាន់ដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់ឱ្យបានច្រើន៕

ដោយ ៖ សិលា


ចែករំលែក៖