ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣១​នាក់​(​ស្រី​៦​នាក់​) ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណី​ ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦​ ខែតុលា​!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅល្ងាចថ្ងៃ​ព្រហស្បតិ៍​ទី​០៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣១​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៦​ ខែតុលា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣១​នាក់​ រួម​មាន​៖ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ២៥​នាក់​(​ស្រី​៦​នាក់​ ,ប្រើប្រាស់​ ២​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៦​ ខែតុលា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)​ ស្មេីនិង​​ ៥,៩៤​ក្រាម​ និង​២៩​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(wy)ស្មេីនិង​០,៣៣​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ៦​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៤​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

២​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ១០​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៦​នាក់​ ស្រី​ ៤​នាក់​ ចាប់​យក​Ice​ ៣,១៧​ក្រាម​។​ 

៣​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ២៩​កញ្ចប់​តូច​។​ 

៤​ /​ ប៉ៃលិន​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១,៣៣​ក្រាម​ និង​Wy​ ០,៣៣​ក្រាម​។​

​ដោយ​ឡែក​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​ ២​អង្គភាព​៖

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​ ។​

២​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១,២៧​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖