ខេត្តសៀមរាប ៖ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានទទួលអំណោយឧបត្ថម្ភរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈលោកឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ ដែលរួមមានស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា មួយចំនួនសម្រាប់ទ្រទ្រង់ដល់ការងាររបស់សាលា ។
សន្តានចិត្តដ៏ប្រពៃរបស់ លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី បានបង្ហាញយ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៏ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ធានាបាននូវគុណភាពនៃបរិមាណ និងការគិតគូរដល់ថ្នាក់ដឹកនាំ យោធាចារ្យ ព្រមទាំងសិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឈឹង សារុន តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក មេបញ្ជាការ និង លោកស្រី ដែលជានិច្ចជាកាលតែងបារម្ភអំពីសុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងបន្តអនុវត្តវិធាន ៣កុំ ៣ការពារ ជូនជាតិ មាតុភូមិ និងប្រជាជន ៕
ដោយ ៖ សហការី