ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បង្ហាញរូបភាពមុខសញ្ញាដែល​មានជំ​នា​ញលូកហោប៉ៅ​ និងឆក់ទ្រព្យ​ស​ម្បត្តិនៅតាមទីកន្លែងប្រារព្ធពិធី​បុណ្យនានា នាពេលកន្លងទៅ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបងមាន​កិត្តិយសសូមគោរពជម្រាបជូនសាធារ​ណ​ជន អ្នកនិយម​ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ពិធីបុណ្យអុំទូក បណ្តែតប្រទីបដែ​ល​នឹងប្រារព្ធធ្វើនៅក្រុងបាត់ដំបងចាប់ពីថ្ងៃទី ៩និងទី១០ ខែតុលា ឆ្នាំ២​០២២ ខាងមុខ​នេះ ជាការកត់សម្គាល់ចាប់តាំងថ្ងៃទី៤ខែ តុ​លា ឆ្នាំ២០២២ រហូតមក​ដល់ថ្ងៃនេះ ឃើញថា ប្រជាពលរដ្ឋជិតឆ្ងាយបានអញ្ជើញមកកម្សាន្តសប្បាយនៅក្នុងក្រុងបាត់ដំបង ពិ​សេ​ស​ការទស្សនានៅ​តាមស្តង់ពិព័រណ៍ ស្តង់លក់ទំនិញនានា ឬទីកន្លែងកម្សាន្តសប្បាយដទៃ​ទៀតយ៉ាងច្រេីនកុះករ។

     ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការដឹក​នាំបញ្ជាផ្ទាល់ពី​លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន្ត ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង បានធ្វើការសហការយ៉ាងជិត​ស្និទ្ធ​ជា​មួយសមត្ថកិច្ច​ អាជ្ញាធរពាក់ព័ន្ធដែលមាន​ភារកិច្ចការពារសន្តិសុខ  សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យនេះ បានយ៉ាងល្អប្រសើរ ពុំមាន​ករណីបទល្មើសណាមួយកើតឡើងគួរ​ឱ្យកត់សម្គាល់នោះទេ ហើយទិដ្ឋភាពនេះបានបង្កលក្ខណៈយ៉ាងរលូន​ដល់មហាជន​លោកធ្វើដំណើរកម្សាន្ត​សប្បាយនៅក្នុងពិធីដ៏ឱឡារិកនេះទាំងពេលថ្ងៃនិងពេលរាត្រី ។

     ដើម្បីជាវិធានការបង្ការទប់ស្កាត់ទុកជាមុនចំពោះករណីល្មើសច្បាប់ផ្សេងៗដែលអា​ច​នឹងកើតមានឡើងដោយករណី(លូក​ហោ​ប៉ៅ ឬឆក់ទ្រព្យ​សម្បត្តិ)ក្នុងពិធីនេះ ក្រុមការ​ងារសូមធ្វើការបង្ហា​ញជូននូវមុខសញ្ញាមួយចំនួន ដែលពួកគាត់ធ្លាប់តែមានវត្តមាន​នៅ​ក្នុងពិធី​បុណ្យធំៗ ដែលរៀបចំធ្វើនៅ​តាមបណ្តារាជធានី ខេត្ត ជូនម​ហាជនទូទៅ​លោកបានជ្រាបនិងមានការប្រុង​ប្រ​យ័​​ត្ន ឬ​ការពារនូវទ្រព្យសម្បត្តិផ្ទាល់​ខ្លួននៅពេលដែលធ្វើអញ្ជេីញចូលទៅកន្លែងប្រមូលផ្តុំមាន​មនុស្សច្រើន ។

    ក្នុងករណីមានការសង័្សយចំពោះបញ្ហាអស​ន្តិសុខណាមួយសូមផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចដែលនៅប្រចាំការជិតបំផុត ឬផ្តល់ព័ត៌មានមកសមត្ថកិច្ចតាមរយៈទូរ​ស័​ព្ទ​ចំនួន០៤ខ្សែដេីម្បីសមត្ថកិច្ចចាត់វិ​ធានការ​បានទាន់ពេលវេលាគឺ៖

-លេខ117(ប្រចាំបញ្ជារបស់ស្នងការដ្ឋាន)

-លេខ012596066ឬ0977067666​(ស្នងការរងទទួលផែនការងារនគរបាល​ព្រហ្មទណ្ឌ)

-លេខ 092935544(នាយការិ​យា​ល័យនគរបាលព្រហ្មទ័ណ្ឌកម្រិត​ស្រាល) សូមអរគុណ៕

ខាងក្រោមនេះ​ជារូបភាព​ ក្រុមជនល្មេីស៖

ដោយ​៖អារុណ​រះ

 


ចែករំលែក៖