ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត នៅរសៀលថ្ងៃទី០៧ ខែតុលាម្សិលមិញនេះ បាននាំយកនូវថវិកា គ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈមួយចំនួនរបស់លោកស្នងការ ទៅចុះសួរសុខទុក្ខមន្ត្រីនគរបាលជានារីដែលកំពុងសម្រាកព្យាបាលជំងឺ។
លោកស្រីអនុសេនីយ៍ ទោ ម៉ម សារឿន មន្ត្រីការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ទទួលបានការឧបត្ថម្ភ៖
-ថវិកាលោកស្នងការ ចំនួន ៤០ម៉ឺនរៀល ព្រមទាំងសម្ភារមួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ស្នងការរង ចំនួន២០ម៉ឺន
-ថវិកាលោកឧត្តមសេនីយត្រី តឹង សុធី ស្នងការរង ចំនួន២០មុីនរៀល និងសម្ភារមួយចំនួន
-ថវិកាលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម ចំនួន១០ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
ក្នុងឱកាសនោះផងដែរ មន្ត្រីទាំងអស់ក៏បានគោរព និងថ្លែងអំណរអគុណជូនចំពោះលោកស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីសម្រាលមាតុភាព និងមានជំងឺ មិនថាបុរស ឬ ស្ត្រី លោកតែងយកចិត្តទុក្ខដាក់គ្រប់ពេល ទោះបីជាលោកមិនបានចុះដោយផ្ទាល់ក៏ចាត់ចែងឱ្យក្រុមការងារយេនឌ័រ នាំយកនូវថវិកានិងសម្ភារទៅសួរសុខទុក្ខដោយផ្ទាល់ដល់មន្ត្រីដែលមានជំងឺផងដែរ ៕
ដោយ៖សហការី