ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវល្បឿនលឿន ក៏មានល្បឿនកំណត់ដែរ មិនមែនចេះតែជាន់យកល្បឿននោះទេ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បើនិយាយដោយងាយយល់ ការប្រើប្រាស់ផ្លូវល្បឿនលឿន ប្រើពេលវេលាតិច ឆាប់រហ័ស មិនមែនទាល់តែបើកលឿនខ្លាំងនោះទេ គឺដោយសារតែជាផ្លូវធ្វើចរាចរណ៍ មានភាពងាយស្រួលជាង មិនមានការរាំងស្ទះផ្សេងៗ ហើយអាចបើកក្នុងល្បឿនលឿនមួយ ស្របតាមការកំណត់របស់ច្បាប់ ក្នុងការប្រើប្រាស់ផ្លូវ ។ នេះជាលើកឡើងពីផេក ប្រជាជន ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ 

បងប្អូនដែលឆ្លងកាត់ និងប្រើប្រាស់ផ្លូវល្បឿនលឿន សូមបើកបរតាមល្បឿនកំណត់ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿន តម្លើងកាម៉េរាចល័តដើម្បីត្រួតពិនិត្យល្បឿន ដើម្បីជៀសវាងកុំឱ្យទទួលការផាកពិន័យនៅបញ្ជរបង់ប្រាក់ ឬលិខិតផាកពិន័យដល់មុខផ្ទះ សូមបើកបរដោយប្រុងប្រយ័ត្ន គ្រប់យ៉ាងដើម្បីសុវត្ថិភាពបងប្អូន ។

សូមបញ្ជាក់ថា, ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់មុនការអនុញ្ញាតឱ្យបើកដំណើរផ្លូវល្បឿនលឿនមុន២ថ្ងៃមកម្លេះ ដោយបញ្ជាក់ថា, សូមកុំ បេីកបរលេីសល្បឿនកំណត់!  #នគរបាលចរាចរណ៍​  បានត្រៀមខ្លួនជាស្រេច​ តាមគោលដៅសំខាន់​ៗ លេីផ្លូវល្បឿនលឿន​ សូម #គោរពច្បាប់ចរាចរណ៍​ #បេីកបរដោយសុវត្ថិភាព #ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕

ដោយ ៖ សិលា


ចែករំលែក៖