ខេត្តព្រះសីហនុ ៖ អ្នកនិយមលេងតាមបណ្តាញសង្គមហ្វេសប៊ុក គាត់ពិតជាមានសិទ្ធិបញ្ចេញមតិ គ្រាន់តែខ្លះមានហេតុផល ខ្លះនឹកឃើញនិយាយ ខ្លះនិយាយគ្មានការថ្លឹងថ្លែង ពិចារណា ក្លាយជាកំហុស ខ្លះទៀតមានការពិចារណាខ្ពស់ ការបញ្ចេញមតិ បានជួយដល់សង្គម។
ថ្ងៃនេះមានអ្នកលេង facebook មួយ គាត់បានសរសេរ អាចជាពាក្យផ្ទុយពី សីលធម៌ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ ទើបមានប្រតិកម្ម និងរិះគន់ទៅកាន់ម្ចាស់ facebook មួយហ្នឹង ! គ្រប់យ៉ាង គឺទុកជូនប្រិយមិត្ត សាធារណៈជន ផ្ដល់ជាមតិយោបល់ !
ចំពោះការលើកឡើង របស់ម្ចាស់គណនី Liv Puma នេះចុះ នូវពាក្យដែលគាត់សរសេរដូចខាងក្រោមនេះ
(តាមគំនិតខ្ញុំ បុគ្គលិកនៅផ្លូវល្បឿនលឿនមិនចាំបាច់ក្បាច់ក្បូច្រើនរឿងជំរាបសួរ ជូនពរសំណាងល្អស្អីទេ វានាំអោយខាតពេលអត់ប្រយោជន៍ 😏😏😏
ឡានមួយចំណាយពេលលើកដៃសំពះ ជំរាបសួរម្នាក់ខាត៥វិនាទី ចុះឡាន១០០គ្រឿងប៉ុន្មាននាទី? ចុះឡាន ១០០០គ្រឿងប៉ុន្មានម៉ោង?
ធ្វើការអោយតែលឿនៗទៅកុំនៅក្បាច់ក្បូច្រើនពេក អោយវាសមនឹងល្បឿនលឿន 😅😅😅
ខ្ញុំទៅថ្ងៃមុនគ្រាន់តែឡានខ្ញុំមួយខាតពេលលើស១នាទី គ្រាន់តែវាយផ្លាកលេខឡាននិងជំរាបសួរ😞😞😞
មានន័យថាឡាន៦០គ្រឿងខាតពេល១ម៉ោង 😨😨😨)។
សូមបញ្ជាក់ថា, ការលើកឡើងនេះ មានអ្នកលេង facebook ជាច្រើនបានចូល Comments ភាគច្រើនបានស្តីបន្ទោស រិះគន់ បុគ្គលម្ចាស់ អាខោន Liv Puma យ៉ាងចាស់ៗដៃ ប៉ុន្តែម្ចាស់អាខោននេះ គាត់ហាក់ ផ្គើន និង Comments តបវិញ ទាំងទំនើង ដែលសង្គមមួយនេះមិនទទួលយកបាន ៕
ដោយ ៖ សិលា