ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនមុខសញ្ញា​ចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ ៣នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ នៅព្រឹកថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ បានបញ្ជូនខ្លួន​មុខសញ្ញា​ចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ ក្នុងមូលដ្ឋាន​ ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​​ច្បាប់​។ បន្ទាប់​ពី​ឃាត់ខ្លួន​យកមកសាកសួរ​បញ្ចប់​នីតិវិធី​។

ជនសងស្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ​ ម៉ី​ សុវណ្ណតារា​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ។ 

ទី២ឈ្មោះ អេង​ ឆេង​ហេង​ ភេទប្រុសអាយុ៣៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ។ 

ជនសង្ស័យទាំង២នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៩​ ខែតុលា​ឆ្នាំ២០២២​ នៅចំណុចផ្ទះជួលភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ពាក់ព័ន្ធករណីលួចម៉ូតូហុងដាមួយគ្រឿងកាលពីថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២២​ ។ 

ជនសង្ស័យទី៣ឈ្មោះ សយ ពិសិដ្ឋ ហៅសេដ្ឋី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះជាដើមបណ្តឹង ឈ្មោះ ហុឹម ផានី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាល​ ពីថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២២​ នៅសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ជាប់ពាក់ព័ន្ធករណីចូលលួចកាបូបលុយនិងទូរស័ព្ទក្នុងផ្ទះជនរងគ្រោះ។ 

សមត្ថកិច្ចបញ្ជាក់ថា​ លុះព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២២នេះ​ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖