ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញខេត្តកំពង់ធំចុះត្រួតពិនិត្យ ស្ថានការណ៍ទឹកជំនន់ដែលកើនឡើងដល់កម្រិតប្រកាសអាសន្នត្រង់គម្រោងអាងទឹកកំពង់គោ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ នេះលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធាន ទឹក និងឧតុនិយម និងជានាយក PMU-ADB, EIB, AIIB, and WB MOWRAM អមដំណេីរដោយ សហការី និងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានអញ្ជើញចុះធ្វើការត្រួតពិនិត្យលើស្ថានការណ៍ទឹកជំនន់ក្នុងខេត្តកំពង់ធំ ដែលបានកើនឡើងដល់កម្រិតប្រកាសអាសន្នត្រង់គម្រោងអាងទឹកកំពង់គោ ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពធំ។ 

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បាននិងកំពុងដឹកនាំបញ្ជាផ្ទាល់ធ្វើការសិក្សាលើគម្រោងអាងទឹកកំពង់គោខាងលើនេះដោយយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ប្រាកដប្រជាប្រកបដោយសុក្រឹត្តភាពនិងមានស័កសិទ្ធភាពក្នុងការដោះទឹកជំនន់ក្នុងធា ៣០០០ ម៉ែត្រគូប នៅក្នុងរដូវវស្សា និងស្តុកទឹកបានចំនួន ២៧០ លានម៉ែត្រគូបក្នុងចំងាយ ១៦០ គម ដល់ស្ពានសណ្តាន់ ជាទឹករស់សម្រាប់ធានាឲ្យសន្តិសុខទឹកលើគ្រប់វិស័យចំនួន៣០០ ០០០ហិចតា ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកសណ្តាន់ បម្រើឲ្យវិស័យអេកូទេសចរណ៍ដ៏ច្រើនក្នុងស្រុកប្រាសាទសម្បូព្រៃគុក និងបម្រើឲ្យបណ្តាស្រុកជាច្រើនទៀតក្នុងខេត្ត កំពង់ធំ តាមរយៈស្ទឹងស្លាប់ទៅជាស្ទឹងរស់ពោរពេញដោយទឹកប្រើប្រាស់គ្រប់រដូវកាល។

ដោយបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF យ៉ាងមុតមាំ ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការកសាងអាងទឹកធំដ៏មានសមត្ថិភាពខ្ពស់ខាង លើក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាទឹកជំនន់គ្រប់ប្រភេទក្នុងខេត្តកំពង់ធំ បានទាំងស្រុង បង្កើនវិស័យអេកូទេសចរណ៍និងបង្កើនការផលិតបាន៣ដងដោយសុវត្ថិភាព ដែលជាហេតុធ្វើឲ្យមានលក្ខណៈល្អប្រសើឡើងជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ៕

ដោយ៖ សូរិយា


ចែករំលែក៖