ព័ត៌មានទាន់ហេតុការណ៍៖

តើអ្វីទៅជា «ការបញ្ចូលឌីជីថល ឬ Digital Inclusion »?

ចែករំលែក៖

ភ្នំពេញ ៖ តើអ្វីទៅជា «ការបញ្ចូលឌីជីថល ឬ Digital Inclusion »? ទីមួយ យើងត្រូវស្គាល់សិនថាអ្វីទៅជាបច្ចេកវិទ្យាឌីជីថល?  

បច្ចេកវិទ្យាឌីជីថល ឬ Digital technologies គឺឧបករណ៍អេឡិកត្រូនិក ប្រព័ន្ធ គ្រឿងសម្ភារៈបរិក្ខារ និងប្រភពធនធាន ដែលបង្កើត (Generate) ផ្ទុក (Store) ឬ ដំណើរការទិន្នន័យ (Process Data) ដែលយើងស្គាល់ច្បាស់ជាឧទាហរណ៍ រួមមាន៖ បណ្តាញសង្គមហ្វេសបុក/បណ្តាញសង្គមដទៃទៀត ល្បែងអនឡាញ ពហុព័ត៌មាន និងទូរស័ព្ទដៃ/ចល័ត ឬឧបករណ៍វៃឆ្លាតដទៃទៀត។

ការបញ្ចូលឌីជីថល ឬDigital inclusion គឺជាការចូលរួមរាល់សកម្មភាពឬប្រតិបត្តិការចាំបាច់ទាំងឡាយ ដើម្បីធានាដល់ការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ប្រកបដោយសមធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅថា ICT (ការបូកបញ្ចូលគ្នារវាងទូរគមនាគមន៍ «Telecommunication» និងបច្ចេកវិទ្យាព័ត៌មាន «IT») សម្រាប់ការលើកស្ទួយនៅក្នុងជីវិតសង្កម និងសេដ្ឋកិច្ច រួមមាន៖ វិស័យអប់រំ សេវាសង្គម សុខាភិបាល ការចូលរួមរបស់សង្គមនិងសហគម។

ការបញ្ចូលឌីជីថល រួមមានការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ (Access) សេវាអ៉ីនធឺណិតល្បឿនលឿនដែលមានតម្លៃសមរម្យ ឧបករណ៍បើកអ៉ីនធឺណិត ការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់កម្មសិក្សាអក្ខរកម្មឌីជីថល គាំពារបច្ចេកវិទ្យាប្រកបដោយគុណភាព  និងកម្មវិធីប្រើប្រាស់ (Apps) និងមាតិការអនឡាញដែលរៀបចំឡើង ដើម្បីបើកចំហរ និងការលើកទឹកចិត្តឱ្យមានការចូលរួម និងកិច្ចសម្របសម្រួលគ្រប់គ្រាន់ដោយខ្លួនឯង។

គោលគំនិតដែលពាក់ព័ន្ធ រួមមាន ឧបករណ៍ឌីជីថល មិនបញ្ចូលឌីជីថល និងវិសមភាពឌីជីថល ទោះយ៉ាងណាក៏ដោយការបូកបញ្ចូលឌីជីថល គឺផ្តោតទៅលើអ្វីៗច្រើនជាងនេះ លើយុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធី ដែលតម្រូវដើម្បីកំណត់នូវឧបករណ៍ឌីជីចល។

ដូចជាសេវាជាច្រើន បានបម្លាស់ទីទៅប្រើប្រាស់តាមអនឡាញ និងជាមួយការកើនឡើងនៃការប្រើប្រាស់តេឡេសុខាភិបាល ដើម្បីផ្តល់ការថែទាំសុខភាព ជាពិសេសកំឡុងពេលផ្ទុះជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២០ ការបូកបញ្ចូលឌីជីថល ដែលរួមមានអក្ខរកម្មឌីជីថល និងការផ្តល់លទ្ធភាពនៃការលុកចូលទៅប្រើប្រាស់អ៉ីនធឺណិតត្រូវបានចាត់ទុកកាន់តែខ្លាំងឡើងថាជាកត្តាកំណត់សង្គមនៃសុខភាព៕

ដោយ : លោក អុឹម វុត្ថា


ចែករំលែក៖