ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនិងកម្ពុជានាំមុខនៅតំបន់អាស៊ីអាគ្នេយ៍ពីការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩

ចែករំលែក៖

ការអភិវឌ្ឍនៅក្នុងប្រទេសវៀតណាមក្រោយកូវីដ-១៩ ត្រូវបានអ្នកឯកទេសជាច្រើននិងអង្គការអន្តរជាតិវាយតម្លៃខ្ពស់ ។
តាំងពីតួលេខចាប់ផ្តើមក្នុងការស្តារសេដ្ឋកិច្ចកាលពីមួយឆ្នាំមុន ពេលនេះវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សក្រោយកូវីដ-១៩ ដោយសារតែយុទ្ធសាស្ត្រចាក់វ៉ាក់សាំងទទួលបានជោគជ័យ និង ការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។
តាមតួលេខរបស់ Nikkei ស្តីពីការងើបឡើងវិញក្រោយកូវីដ-១៩ បានបញ្ជាក់ថា កម្ពុជានិងវៀតណាម កំពុងតែនាំមុខពីការស្តា៛សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោយកូវីដ-១៩ ។
តួលេខត្រូវបានគណនាចាប់ពីខែកក្កដាឆ្នាំ២០២១ដោយពេលនោះវៀតណាមស្ថិតនៅលំដាប់ទី ១០០ ។ ប៉ុន្តែចាប់តាំងពីពេលនោះមក កម្ពុជានិងវៀតណាម បានអភិវឌ្ឍយ៉ាងឆាប់រហ័សដោយស្ថិតនៅលំដាប់កំពូលនៃការស្តារឡើងវិញទាំងសង្គមនិងសេដ្ឋកិច្ច ។
តាមការវាយតម្លៃរបស់ Nikkei បង្ហាញឱ្យឃើញថា ស្ថានភាព នៅ១២១ប្រទេសនិងដែនដីជុំវិញពិភពលោកត្រូវបានវាយតម្លៃតាមយុទ្ធសាស្ត្រចាក់វ៉ា់ក់សាំងរបស់ប្រទេសនោះ ក៏ដូចជាការលុបវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
ក្នុងរយៈ១ឆ្នាំដំបូងនៃការឆ្លងកូវីដ-១៩ កម្ពុជានិងវៀតណាម ទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែវីរុសបំប្លែងថ្មីដែលតា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាប្រទេសបង្ខំឱ្យរដ្ឋាភិបាលត្រូវមានវិធានការរឹតត្បិត បិទប្រទេសជាថ្មី ។
ប៉ុន្តែ យុទ្ធនាការចាក់វ៉ាក់សាំង របស់ប្រទេសទាំងពីរទទួលបានជោគជ័យ។ វៀតណាមទទួលបាន៣០ពិន្ទុពីតួលេខចាក់វ៉ាក់សាំង និងកម្ពុជាទទួលបាន២៩ពិន្ទុ។ រដ្ឋាភិបាលប្រទេសទាំងពីរក៏បានលុបការរឹតត្បិតទាំងឡាយ ហើយបើកទ្វារទទួលអ្នកទេសចរអន្តរជាតិ។
ធនាគារពិភពលោកបានព្យាករពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ គឺវៀតណាមកើនឡើងដល់៧,២% កម្ពុជា ៤,៨% ចំណែកថៃមានតែ ៣,១%ប៉ុណ្ណោះ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​internet


ចែករំលែក៖