ក្លិប Atletico Madrid បានចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Antoine Griezmann ពីក្លិប Barcelona ឡើងវិញក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៦។
Griezmann បានក្លាយជាកីឡាករថ្លៃបំផុតទី៦ក្នុងប្រវត្តិសាស្ត្រនៅពេលដែលគាត់បានចូលរួមជាមួយ Barcelona ក្នុងតម្លៃ១០៨លានផោនក្នុងឆ្នាំ២០១៩។
គាត់ស៊ុតបញ្ចូលទីបាន៣៥គ្រាប់ក្នុង១០២ប្រកួត មុនពេលត្រឡប់ទៅ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំនៅដើមរដូវកាលមុន។
កីឡាករវ័យ៣១ឆ្នាំរូបនេះរកបាន៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន២ដងក្នុងការបង្ហាញខ្លួន១១លើកមកទល់ពេលនេះក្នុងយុទ្ធនាការនេះ បើទោះបីជាការបង្ហាញខ្លួនត្រឹមតែ៣ដងប៉ុណ្ណោះត្រូវបានចាប់ផ្តើម។
យោងតាមអ្នករាយការណ៍បាល់ទាត់អេស្ប៉ាញ Guillem Balague មានឃ្លាមួយនៅក្នុងកិច្ចសន្យាខ្ចីជើងរបស់ Griezmann ដែលនឹងតម្រូវឱ្យ Atletico Madrid ទិញខ្សែប្រយុទ្ធក្នុងតម្លៃ៤០លានអឺរ៉ូ ប្រសិនបើគាត់លេងលើសពី៤៥នាទីក្នុងការប្រកួតច្រើនជាង៥០% នៃការប្រកួតរបស់ពួកគេ។
ជាការឆ្លើយតបគ្រូបង្វឹករបស់ Atletico Madrid លោក Diego Simeoneបានប្រើប្រាស់ Griezmann ជាអ្នកជំនួសបន្ទាប់ពី៦០នាទីក្នុងការបង្ហាញខ្លួនចំនួន៨ដងក្នុងចំណោម១១លើករបស់គាត់នៅរដូវកាលនេះ ដើម្បីធានាថា កិច្ចសន្យាមិនត្រូវបានធ្វើឡើង។
Griezmann អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាកីឡាករអចិន្ត្រៃយ៍របស់ Atletico Madrid ទល់នឹង Club Brugge ក្នុង Champions League នៅថ្ងៃពុធ។
ខ្សែប្រយុទ្ធជួយឲ្យបារាំងក្លាយជាម្ចាស់ជើងឯក World Cup 2018 គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេទី៤ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ជាមួយនឹង១៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៣០៤លើក ដោយបានចូលរួមពីក្រុម Real Sociedad ដំបូងក្នុងឆ្នាំ២០១៤។
Griezmann បានជួយឲ្យក្លិបឈ្នះពានរង្វាន់ Europa League, Spanish Super Cup និង Uefa Super Cup ក្នុងអំឡុងពេលគាត់បង្ហាញខ្លួននៅWanda Metropolitano ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)