ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រពន្ធ១ខ្សែក្រវាត់រងរបួសបែកក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

   ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីប្រេីអំពេីហិង្សាយកខ្សែក្រវាត់វាយប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី ១២ ខែ តុលា  ឆ្នាំ២០២២​ នៅចំណុចភូមិ  ព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ស្ត្រីរងគ្រោះ ឈ្មោះ យឹប យោម អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃទាទី១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ប្តីប្រពន្ធខាងលេីតែងតែមានជម្លោះគ្នាជាញឹកញាប់​ ។ នៅមុនពេលកេីតហេតុខណៈប្តីមកពីធ្វេីការមកដល់ផ្ទះស្រាប់តែឮសំឡេងជេរគ្នាទៅវិញទៅមក។  បន្ទាប់មកស្រាប់តែប្រពន្ធស្រែកហៅអ្នកជិតខាងឱ្យជួយ ហើយភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅមេីលស្រាប់តែឃេីញស្ត្រីជាប្រពន្ធបែកក្បាលហូរឈាមស្រោចខ្លួនទេីបរាយការណ៍ទៅសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនបុរសជាប្តីតែម្តង។

ចំណែកស្រ្ដីរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ជួយសង្គ្រោះបឋមដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ។

    បេីតាមសម្តីបុរសជាប្តីបានឱ្យដឹងថា​ មូលហេតុដែលគាត់ប្រេីហិង្សាលេីប្រពន្ធគឺខណៈដែលរូបគាត់មកពីធ្វេីការហត់មកដល់ផ្ទះឃេីញប្រពន្ធផឹកស្រាស្រវឹងហេីយបានជេររូបគាត់ទេីបធ្វេីឱ្យគាត់ទប់អារម្មណ៍មិនបានយកខ្សែក្រវាត់វាយតែម្តង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖