ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រន្ធត់ណាស់ករណីលិចទូកដរ ! រកឃើញសាកសពក្មេងសិស្សសាលា៩នាក់ នៅសល់៣នាក់កំពុងស្វែងរក, និងសង្គ្រោះរួចផុតពីគ្រោះថ្នាក់បាន៣នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ មកដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ច អាជ្ញាធរ បានរកឃើញសាកសពសរុប ឃើញ៩នាក់ នៅរស់៣នាក់ទៀតកំពុងស្វែករក និងជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់បាន ៣នាក់ ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា,  ឧបទ្ទវហេតុ (លិចទូកដរទទឹង) ក្នងនោះមានសិស្ស១៥ជិះនៅលើដ រកឃើញសាកសព៩នាក់ និងបាត់ខ្លួន៣នាក់ បន្តស្វែងរក ហើយសង្គ្រោះបាន៣នាក់រួចផុតពីគ្រោះថ្នាក់។ 

សូមបញ្ជាក់ថា,  ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលា ម៉ោង១៩៖០០នាទី នៅកំពង់ចម្លង ពីភូមិអំពិលទឹកទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានករណី លិចទូកដរទទឹង១គ្រឿង ដែលមានសិស្សស្រី-ប្រុសចំនួន១៥នាក់ជិះឆ្លង ។

សូមជម្រាបថា, ចំពោះព័ត៌មានលម្អិត ពាក់ព័ន្ធនិងឈ្មោះកុមាររងគ្រោះ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” និងបញ្ជាក់ជូននៅពេលក្រោយ ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា, មូលហេតុដែលមានហេតុការណ៍នេះ ទី១ : ទូកតូចដាក់មនុស្សលើសចំណុះ

ទី២ : អ្នកបើកបរប្រើប្រាស់ល្បឿនលឿនហួសកំណត់

ទី៣ : អ្នកបើកបរមានការធ្វេសប្រហែស ៕

ដោយ ៖ ស្អាង ជ័យ


ចែករំលែក៖