អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសរសើរដល់ស្មារតី និងជំនឿរបស់ក្រុមរបស់លោក ខណៈដែលខ្សែការពារ Scott McTominay បានស៊ុតបាល់បញ្ចូលទីគ្រាប់ឈ្នះលើក្រុម Omonia Nicosia ក្នុងការប្រកួត Europa League ក្នុងលទ្ធផល១ទល់០ ដើម្បីរក្សាក្តីសង្ឃឹមរបស់ក្រុមក្នុងការប្រជែងក្រុមកំពូលតារាង។
McTominay ដែលជាអ្នកសង្គ្រោះ Man Utd ឲ្យទទួលបាន៣ពិន្ទុ ដោយបានស៊ុតបញ្ចូលទីនៅម៉ោងបន្ថែម៩០+៣ ពីការបញ្ជូនបាល់ពីកីឡាករបម្រុង Jadon Sancho។ លទ្ធផលនេះមានន័យថា United នៅតែរក្សាបាន៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងពូល E ក្រុម Real Sociedad ដែលបានយកឈ្នះលើក្រុម Sheriff Tiraspol ក្នុងលទ្ធផល ៣-០ សម្រាប់ជ័យជម្នះជាលើកទី៤របស់ពួកគេក្នុងការប្រកួតជម្រុះតាមពូលរដូវកាលនេះ។
ក្រុមបិសាចក្រហម Man United បានគ្រប់គ្រងបាល់ច្រើន និងមានឱកាសយ៉ាងច្រើនក្នុងការស៊ុតបញ្ចូលទី ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី និងខ្សែការពារ រហូតដល់ធ្លាយសំណាញ់ទី១គ្រាប់ចុងម៉ោងដែលជាការស៊ុតរបស់ McTominay ។
គ្រូបង្វឹកក្រុមបិសាចក្រហមលោកTen Hag បាននិយាយថា “នៅក្នុងក្រុមនេះមានភាពច្នៃប្រឌិត និងសមត្ថភាពស៊ុតបញ្ចូលទីច្រើន។ ពេលខ្លះយើងមានយប់មួយដែលមិនជោគជ័យ ប៉ុន្តែរឿងល្អគឺក្រុមនៅតែបន្ត ក្រុមមិនបោះបង់ ពួកគេបន្តជឿជាក់ ហើយនៅទីបញ្ចប់យើងទទួលបាន នោះគឺជាវិធីដែលយើងត្រូវធ្វើ។ ខ្ញុំពិតជាសប្បាយចិត្តនឹងរឿងនោះ វាគឺអំពីស្មារតីនៅក្នុងក្រុមដែលវាមិនមែនសម្រាប់តែកីឡាករទាំង១១នាក់នោះទេ” ។
ក្នុងការប្រកួតនោះ អ្នកចាំទី Francis Uzoho របស់ក្រុម Omonia ជាជាអ្នកធ្វើបានល្អបំផុតរបស់អ្នកទស្សនា ខណៈដែលគាត់បានរារាំងពីការស៊ុត១១គ្រាប់ក្នុងចំណោម១២គ្រាប់របស់កីឡាករក្រុម Man Utd។ ប៉ុន្តែគាត់មិនអាចធ្វើអ្វីបានដើម្បីបញ្ឈប់ការវាយបករបស់ McTominay នៅនាទីទី៩០+៣ដោយបានសង្គ្រោះឱកាសពីការស៊ុតចំគោលដៅចំនួន៣សម្រាប់ខ្សែប្រយុទ្ធ Marcus Rashford ក្នុងតង់ទី១។
ជ័យជំនះមានគឺជាក្តីសង្ឃឹមរបស់ Man Utd ក្នុងការឡើងមកឈរលើក្រុមនៅលើក្រុមកំពូលតារាងតែ៣ពិន្ទុប៉ុណ្ណោះ ដោយក្រុមនេះត្រូវជួបជាមួយក្រុម Sheriff Tiraspol នៅក្នុងទឹកដីក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃទី២៧ ខែតុលាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)