ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រត់គេចពីគូទំនាស់ដេញវាយផ្លោះរបងបណ្តាលឱ្យរងរបួសបាក់ជេីង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរត់គេចពីគូទំនាស់ដេញវាយហេីយផ្លោះរបងចូលយានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង០៧និង៥៧នាទីព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២២។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះរត់គេចពីក្មេងស្ទាវមួយក្រុមដេញវាយហេីយបានផ្លោះឡេីងរបងយានដ្ឋានមួយកន្លែងដែលមានកម្ពស់៣ម៉ែត្របណ្តាលឱ្យធ្លាក់ចុះមកបាក់ជេីងម្ខាងបន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅក្រុមរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

បេីកតាមប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា​ កាលពីយប់ក្រុមជនរងគ្រោះបានដេញវាយក្រុមទាំងនោះម្តងរួចមកហេីយលុះព្រឹកឡេីងគូទំនាស់នាំគ្នាមកដេញវាយសងសឹកវិញទេីបធ្វេីឱ្យភ័យរត់ផ្លោះរបងធ្លាក់បាក់ជេីងតែម្តង ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖