ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៥លើក​ ស្លាប់​និង​របួស​១១​នាក់​ នៅទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៥​ ខែតុលា​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ១​នាក់​(​ប្រុស)​ របួសធ្ងន់​ ៧​នាក់​(​ស្រី​១នាក់​)​ និង​របួសស្រាល​ ៣​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !

​របាយការណ៍​ដដែល​បន្តថា​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១១​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៥​លើក​។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖ស​ តារា​(រូវភាព៖ ឯកសារ)


ចែករំលែក៖