ក្រុមមេឃខៀវ Manchester City នឹងសម្លឹងរកការបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរដូវកាល Premier League នៅរាត្រីថ្ងៃអាទិត្យ ពេលពួកគេធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Liverpool នៅកីឡដ្ឋាន Anfield ។
ក្រុម Manchester City បានទទួលជ័យជម្នះ ៤–០ លើក្រុម Southampton នៅលើទឹកដីខ្លួនឯងក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដើម្បីបន្តការចាប់ផ្តើមមិនស្គាល់ចាញ់ក្នុងរដូវកាលនេះដល់៩ប្រកួត (ឈ្នះ៧ ស្មើ២) ដោយធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ២មាន២៣ពិន្ទុ តាមពីក្រោយ១ពិន្ទុពីក្រុមលេខ១ Arsenal។
ចំណែក Liverpool ឈរនៅលេខរៀងទី១០ មាន១០ពិន្ទុតាមរយៈការប្រកួត៨លើក។ ក្រុមនេះបានរងបរាជ័យក្នុងលទ្ធផល ៣–២ ក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Emirates ទល់នឹងក្រុម Arsenal ដោយបានកត់ត្រាការប្រកួតមិនដែលចាញ់៤ប្រកួតប៉ុណ្ណោះ (ឈ្នះ ស្មើ២) ។
ក្លិបទាំង២បានលេងស្មើ ២–២ ក្នុងជំនួប Premier League ចុងក្រោយរបស់ពួកគេ ដែលជាការប្រកួតឆ្នាំ ២០២១–២០២២ នៅកីឡដ្ឋាន Etihad។ ពេលនោះកីឡាករ Kevin De Bruyne និង Gabriel Jesus រកបានម្នាក់១គ្រាប់បាល់សម្រាប់ Man City ខណៈដែលកីឡាករ Diogo Jota និង Sadio Mané រកបានម្នាក់១គ្រាប់សម្រាប់ហង្សក្រហម។
Manchester City មានប្រៀបជាង Liverpool នៅចុងម៉ោង ដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៥លើកចុងក្រោយរបស់ពួកគេ (ឈ្នះ២ ស្មើ៣)។ រីឯ Liverpool កំពុងស្វែងរកការឈ្នះក្នុងលីគលើកដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្លិបទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩មក។
Erling Haaland គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុម Manchester City ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់ ឈរនៅកំពូលតារាងពិន្ទុនៃការប្រកួតក្នុងឆ្នាំ២០២២–២០២៣។ ក្នុងតំបន់ប្រយុទ្ធ Roberto Firmino ជាកីឡាករសំខាន់សម្រាប់ Liverpool ក្នុងរដូវកាលនេះ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេដោយស៊ុតបញ្ចូលទីចំនួន៦គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគ។
ក្នុងការប្រកួត Premier League ចំនួន៤នៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ Liverpool មិនដែលចាញ់ទេ ដោយឈ្នះ២ និងស្មើ២។ ហង្សក្រហមកំពុងសម្លឹងមើលការបន្តការមិនស្គាល់ចាញ់ក្នុងផ្ទះចំនួន២៧ប្រកួត (ឈ្នះ២០ ស្មើ៧)។ ចំណែក Manchester City មិនចាញ់ឡើយក្នុងការប្រកួតក្រៅដីក្នុងលីគ ក្នុងរដូវកាលនេះ ដោយឈ្នះ២លើក និងស្មើ២លើកក្នុងការធ្វើដំណើរប្រកួតក្រៅទឹកដីរបស់ពួកគេ។ បច្ចុប្បន្ន Man City រកឃើញខ្លួនឯងលើការប្រកួតក្រៅដី២២ប្រកួតដែលមិនស្គាល់ចាញ់ (ឈ្នះ១៦ ស្មើ៦)។
ក្នុងការប្រកួតលីកគ៦លើកចុងក្រោយរបស់ក្រុមទាំង២គឺ Liverpool ឈ្នះ២ ស្មើ២ និងចាញ់២។ ដោយឡែក Manchester City ឈ្នះ៥ និងស្មើ១ក្នុង៦ក្រុមចុងក្រោយដូចគ្នា។ ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យនេះ ក្នុងសប្តាហ៍ទី១០នៅ Premier League ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)