ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបង្រ្កាបបាន២ខេត្តអ្នកពាក់ព័ន្ធនិងអ្នកបង្ហោះសំញែងថ្នាំញៀនក្នុងហ្វេសប៊ុកជាច្រើននាក់រួមនឹងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី នៅចំណុចភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ តាមរយ:គេហទំព័រដែលមានអាខោនហេ្វសប៊ុក *Seang BunSong បានបង្ហោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ អំពីអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានរូបភាពមុខសញ្ញាសង្ស័យបង្ហោះជាប់ជាមួយផង។ 

ពេលនោះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ រួមជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ប៉ាក ជាតិ ឋាន: អធិការនគរបាលស្រុកស្រីសន្ធរបានចុះទៅដល់ចំណុចកើតហេតុខាងលើ និងបានហៅមុខសញ្ញាសង្ស័យសួរនាំ និងបានធ្វើតេស្តទឹកមូត្រ ជាលទ្ធផលមានជាប់សារធាតុញៀន (វិជ្ជមាន)។ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ប្រុសគឺ៖

១-ឈ្មោះ ខន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

២-ឈ្មោះ ហាក់ ដារ៉ា ហៅ ខ្លា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

៣-ឈ្មោះ អ៊ាត អ៊ូខុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

៤-ឈ្មោះ ឈាង គីមឡាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

    ករណីខាងលើ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងបានដកហូតវត្ថុតាង ទូរស័ព្ទដៃចំនួន ០១គ្រឿង ។

    លុះរហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការខាងលើដោយទៅសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម និងសម្របសម្រួលដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ប្រុស៖

១.ឈ្មោះ ព្រិល សុផល ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នា ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

២.ឈ្មោះ ឡាត់ សីហា ហៅ ខ្វេ ភេទប្រុស អាយុ១៨ឆ្នាំ ជានជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

៣.ឈ្មោះ ហ៊ន ភាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទ្បាន មានទីលំនៅភូមិពោធិ៍  ឃុំស្វាយពោធិ៍  ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

៤.ឈ្មោះ អុំ បូរី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល  ។

៥.ឈ្មោះ រស់ ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើលទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល  ។

    សមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន,ឧបករណ៍សេពគ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖