ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោកលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់អោយក្រុមការងារខណ្ឌ សង្កាត់ ចុះទៅដល់ផ្ទះដើម្បីសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគជូនដល់លោកយាយ សន្តាន់ ម៉ន អាយុ១០០ឆ្នាំ ត្រូវជាម្តាយ និងអ្នកមីង ញ៉ាម សុខុម អាយុ៧០ឆ្នាំ។
លោកអភិបាលខណ្ឌបានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីភូមិ និងសង្កាត់ ពីទុក្ខលំបាកខ្វះខាតរបស់លោកយាយ សន្តាន់ ម៉ន អាយុ១០០ឆ្នាំ ត្រូវជាម្តាយ និងអ្នកមីង ញ៉ាម សុខុម អាយុ៧០ឆ្នាំ ជាកូន រស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខភ្លាមលុះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏បានអោយក្រុមការងារខណ្ឌ សង្កាត់ ចុះទៅដល់ផ្ទះដើម្បីសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ ដើម្បីរំលែកការលំបាកខ្លះៗ សម្ភារៈដែលបានផ្តល់ជូនរួមមាន៖
-អង្ករចំនួន១០០គីឡូ
-ទឹកផ្លែឈើចំនួន ០១កេស
-មីចំនួន ០១កេស
-ទឹកសុទ្ធចំនួន ០១កេស
-ត្រីខកំប៉ុង ចំនួន ០១យួរ
-ទឹកស៊ីអ៊ីវចំនួន០១យួរ
-និងថវិកាចំនួន២០០.០០០រៀល ៕
ដោយ៖ចន្ទ លីហ្សា